សហរដ្ឋអាមេរិក ផ្អាកកិច្ចចរចាពន្ធគយ រហូតទាល់តែថៃ អនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានផ្ញើលិខិតមួយជូនដល់ភាគីថៃ ដើម្បីជូនដំណឹងពីការផ្អាកកិច្ចចរចាពន្ធគយ រហូតទាល់តែថៃអនុវត្តពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។ នេះបើតាមកាសែតថៃ Khaosod ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក Nikorndej Balankura ជាអ្នកនាំពាក្យក្រសួងការបរទេសថៃ បានធ្វើបទបង្ហាញខ្លីស្ដីពីស្ថានការណ៍វិវត្តន៍ចុងក្រោយនៅក្នុងស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ លោកបានកត់សម្គាល់ថាកាលពីថ្ងៃសុក្រ ម្សិលមិញ មានកិច្ចសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ តាមលោក Nikorndej កាលពីយប់ថ្ងៃសុក្រ ថៃទទួលបានការជូនដំណឹងពីតំណាងរងពាណិជ្ជកម្មអាមេរិក ថាភាគីអាមេរិកបានផ្អាកជាបណ្ដោះអាសន្ននូវកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងថៃ។ កិច្ចចរចាអាចចាប់ផ្ដើមឡើងវិញ នៅភាគីថៃប្ដេជ្ញាចិត្តចំពោះការអនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ សហរដ្ឋអាមេរិកសង្ឃឹមថានឹងមានដំណោះស្រាយមួយក្នុងពេលឆាប់ៗ។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីប៉ុន្មានថ្ងៃមុននេះបានអះអាងថា ថៃនឹងមិនខ្វល់ជាមួយសហរដ្ឋអាមេរិកនឹងយកពន្ធគយកម្រិតណាពីថៃនោះទេ ហើយថាលោកនឹងធ្វើអ្វីៗដើម្បីផលប្រយោជន៍សម្រាប់ថៃ៕

សម្តេចបវរធិបតី និងប្រធានាធិបតីសហរដ្ឋអាម៉េរិក​ ពិភាក្សាគ្នាតាមទូរសព្ទ​ អំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ​ លោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ”។​ នេះបេីយោងតាមរយៈបណ្តាញសង្គមផ្លូវការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ នាយប់ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៥។ ក្នុងជំនួបនោះសម្តេចបវរធិបតីបានលើកឡើងថា​ តាងនាមប្រជាពលរដ្ឋកម្ពុជា សម្តេចបានថ្លែងអំណរគុណ លោកប្រធានាធិបតី Trump ដែលបានផ្តួចផ្តើម​ និងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ សម្តេចក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។ សម្តេចបវរធិបតីបានឲ្យដឹងទៀតថា លោកប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា លោកចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា​ និងថៃ។ ក្នុងន័យនេះ លោកប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ សម្តេចបវរធិបតីបញ្ជាក់ថា កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕

កម្ពុជា ស្នើឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះ ដោយសារការបាញ់ប្រហាររបស់យោធាថៃ

រាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះ ដោយសារការបាញ់ប្រហាររបស់យោធាថៃ ដោយសារការបាញ់ប្រហាររបស់យោធាថៃ ដើម្បីសំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារ។ បន្ទាប់មកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចូលរួមពិនិត្យការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជាលើសពជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ ឌី ណៃ ហៅសល់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពរបស់ជនរងគ្រោះ និងផលប៉ះពាល់ ដោយសារហេតុការណ៍ដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារយ៉ាងកំរោលដោយគ្មានហេតុផលមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកជំទាវសូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា Read more