ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រមុខការទូតកូរ៉េ ជួបពិភាក្សា និងធ្វើជាអធិបតីនៃពិធីចុះMOU រវាងអគ្គស្នងការនគរបាល

កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងវិស័យសន្តិសុខ បានបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពប្រាកដនិយម។ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Cho Hyun រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម Cho Hyun បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការកងកម្លាំង អនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា-កូរ៉េ ពិសេសការផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្ក្រាបបទល្មើសដែលកើតមាននៅកម្ពុជា និងកូរ៉េ រួមទាំងនៅបណ្ដាប្រទេសផ្សេងទៀត ក្នុងនោះក៏មានការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ។ ឯកឧត្តមអភិសនិ្តបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ និងផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនារយៈពេលកន្លងមក បានកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តម Cho Hyun រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម អភិសន្តិបណ្ឌិត ដែលបានទទួលជួបពិភាក្សាប្រកបដោយមិត្តភាព។ ប្រមុខការទូតកូរ៉េ ក៏បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថាទំនាក់ទំនងរវាងក្រសួងទាំងពីរ នឹងបន្តរីកលូតលាស់ជាលំដាប់ បង្កលក្ខខណ្ឌកាន់តែសមស្របដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកសម្រេចឱ្យបានជោគជ័យនូវគម្រោង Read more

លោក ជា ធីរិទ្ធ ៖ តុលាការថៃចេញដីកាចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត គឺជាល្បែងនយោបាយប្រជាភិថុតិ

លោក ជា ធីរិទ្ធ បានថ្លែងថា ករណីតុលាការព្រហ្មទណ្ឌរបស់ប្រទេសថៃបានចេញដីកាចាប់ខ្លួនឯកឧត្តម លី យ៉ុងផាត សមាជិកព្រឹទ្ធសភា គឺជាល្បែងនយោបាយប្រជាភិថុតិតែប៉ុណ្ណោះ ។ តុលាការព្រហ្មទណ្ឌថៃបានចេញដីកាឲ្យចាប់ខ្លួនឯកឧត្តម លី យ៉ុងផាត ព្រមទាំងរឹបអូសផ្ទះសម្បែង និងគណនីធនាគារដែលឧកញ៉ា លី យ៉ុងផាត មាននៅប្រទេសថៃ ក្រោមបទចោទប្រកាន់ជាច្រើនករណី ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ចំពោះការចេញដីកានេះគឺជាល្បែងនយោបាយប្រជាភិថុតិរបស់ភាគីម្ខាងទៀត ក្នុងគោលដៅដើម្បីបន្តុះបង្អាប់ និងបង្ខូចកិត្តិយសរបស់កម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះ ។ លោកបន្ថែមថា “ឯកឧត្តម លី យ៉ុងផាត គឺជាសមាជិកព្រឹទ្ធសភារបស់កម្ពុជា ហើយមានអភ័យឯកសិទ្ធិ ។ លោកជាពលរដ្ឋខ្មែរ អីចឹងទទួលបានការពារក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលបានចែងយ៉ាងច្បាស់គឺមិនអនុញ្ញាតឲ្យបញ្ជូនពលរដ្ឋខ្មែរទៅឲ្យប្រទេសណាមួយនោះទេ ។ ដូច្នេះការចេញដីកាចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត របស់តុលាការថៃ គឺជាការស្រមើលស្រម៉ៃ ជាល្បែងនយោបាយប្រជាភិថុតិ ក្នុងគោលដៅតែមួយគត់គឺបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា” ។  ជាមួយនឹងការចេញដីកាចាប់ខ្លួន សមាជិកព្រឹទ្ធសភាកម្ពុជានេះ អ្នកនាំពាក្យព្រឹទ្ធសភាបានផ្ញើសារផ្តាំទៅប្រជាពលរដ្ឋថា កុំជ្រួលជ្រើម និងចាប់អារម្មណ៍ព្រោះគ្មានផ្តល់ផលចំណេញអ្វីនោះទេ ៕

ឃាត់ខ្លួនមនុស្ស ២៦៣នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តព្រះសីហនុ

ជនសង្ស័យចំនួន ២៦៣នាក់ (ស្ត្រី ១៧នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលទទួលបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ជនសង្ស័យដែលបានឃាត់ខ្លួនទាំង ២៦៣នាក់នោះ មានជនជាតិប៉ាគីស្ថាន ១១នាក់ បង់ក្លាដេស២៣នាក់ ចិន ២០៧នាក់ (ស្ត្រី ៧នាក់) ស្ត្រីមីយ៉ាន់ម៉ា ៦នាក់ នេប៉ាល់ ៤នាក់ វៀតណាម ៧នាក់ (ស្ត្រី ៣នាក់) ម៉ាឡេស៊ី ៤នាក់ និងស្ត្រីជនជាតិឡាវ ១នាក់។ ចំណែកវត្ថុតាងដកហូត មានកុំព្យូទ័រលើតុ ៨៦០គ្រឿង ទូរសព្ទ ៤១២៩គ្រឿង កុំព្យូទ័រយួរដៃ ១៦គ្រឿង និងiPad ១៤គ្រឿង។ ប្រតិបត្តិការនោះបានធ្វើឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) Read more

បង្ក្រាបក្លឹបកម្សាន្តមួយកន្លែងនៅក្រុងបាវិត ដែលបង្កប់ការប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនមនុស្សជាង ៣០០នាក់

កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្តមួយកន្លែងកណ្តាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ រឹបអូសបានថ្នាំញៀនមួយចំនួន។ ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០១ និង៣០នាទីរំលងអាធ្រាត្រ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តស្វាយរៀង ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង លោក ឡាយ ជុងហេង បានបង្រ្កាបករណីរក្សារទុក ជួញដូរ ចាត់ចែងសម្រួលអោយប្រើប្រាស់ និងប្រើប្រាស់នូវសារធាតុញៀន នៅក្លឹបមួយកន្លែងឈ្មោះ ក្លឹបកំសាន្តអន្តរជាតិបាវិត ឋិតនៅចំណុចក្រុងបាវិត សង្កាត់បាវិត ខេត្តស្វាយរៀង។ សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលចាប់ខ្លួនជនល្មើសជាង៣០០នាក់ ជនជាតិខ្មែរ ជនជាតិចិន និងជនជាតិវៀតណាម ព្រមទាំងដកហូតថ្នាំញៀនមួយចំនួន, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ, ទូរស័ព្ទដៃ និងរថយន្ត​មួយចំនួន​ផងដែរ។ Read more

៩វិច្ឆិកាទិវាបុណ្យឯករាជ្យស្ថិតក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប

ប្រជាពលរដ្ឋខ្មែរចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុព្រះបរមរតនកោដ្ឋ ក្នុងការតស៊ូទាមទារឯករាជ្យជូនជាតិមាតុភូមិ ពីអាណានិគមន៏និយមបានរាំង។ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាខួប៧២ឆ្នាំ ដែលប្រទេសកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមន៍និយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ឆ្លៀសវៃរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចតា សម្តេចតាទួតនៃយើង ហើយបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។  ប្រជាពលរដ្ឋដែលបានមកចូលរួមកម្មវិធីទិវាបុណ្យឯករាជ្យជាតិ៩វិច្ចកាខួបលើកទី៧២ឆ្នាំ មានចិត្តសប្បាយរីករាយក្រៃលែង ដែលប្រទេសកម្ពុជាយើងបានរួចផុតពីរការដាក់អាណានិគមន៏និយមបារាំងនៅឆ្នាំ១៩៥៣ ។ ក្រោយពីប្រទេសកម្ពុជាយើងទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ឆ្លៀសវៃរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ មកដល់បច្ចុប្បន្ននេះ ប្រទេសជាតិយើងបានប្រែមុខមាត់ថ្មី មានការអភិវឌ្ឍនលើគ្រប់វិស័យជាច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ អគារតូចធំ សេដ្ឋកិច្ច និងមានមុខមាត់នៅលើកឆាក់អន្តរជាតិផងដែរ។  « បុណ្យឯករាជ្យលើកទី៧២ គឺព្រះករុណាព្រះអង្គមានការខិតខំ គ្រប់កិច្ចការទាំងអស់ អំពីចលនាទាមទារឯករាជ្យពីបារាំង និងការចរចាលើកិច្ចការជាច្រើន ដើម្បីឱ្យប្រជាពលរដ្ឋយើងរួចផុតពីការគ្រប់គ្រងរបស់បរទេស ហើយកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពប្រចាំថ្ងៃរហូតមកដល់ពេលនេះគឺបងប្អូនប្រជាពលរដ្ឋយើងមានជីភាពធូរធាររស់នៅដោយសុខដុមរមនារហូតតរៀងមកដល់សព្វថ្ងៃ»នេះ»។ សូមបញ្ជាក់ថា ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះជារៀងរាល់ឆ្នាំ ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭកគុណអ្នកស្នេហាជាតិ ដែលបានពលីជីវិត ទាមទារឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបុណ្យត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ Read more