កម្ពុជា​-​ថៃ ឈាន​ដល់​ការ​ពិភាក្សា​ការងារ​បច្ចេកទេស ដើម្បី​ពិនិត្យ​តំបន់​សាកល្បង​លើ​ការ​ដោះ​មីន​ជា​អាទិភាព​នៅ​តាម​​ព្រំដែន

ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) កម្ពុជា​-​ថៃ លើ​ការងារ​ដោះ​មីន​មនុស្ស ធម៌​ បាន​ប្រគល់​ភារកិច្ច​ជូនក្រុមការងារ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) និង​ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ថៃ (TMAC) ឱ្យ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​បច្ចេក ទេស ដើម្បី​ពិនិត្យ​តំបន់​សាកល្បង​ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន ដែល​ស្ថិត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា ទល់មុខឃុំ​ណូ​ន​ម៉ាក​ម៉ូ​ន ស្រុក​គោក​ស៊ូ​ង ខេត្ត​ស្រះ​កែវ ព្រះរាជាណាចក្រ​ថៃ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋ​ម​ន្ត្រ៏​ក្រសួងការពារជាតិ​កម្ពុជា​ ។ ឯកឧត្តម​បាន​ថ្លែង​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង១២ និង០៥​នាទី​ថ្ងៃ​ត្រង់នេះ កិច្ចប្រជុំ​ពិភាក្សា​រវាង​កម្ពុជា​-​ថៃ​បាន​រៀបចំ​ឡើង ស្រប​តាម​ការ​សម្រេច​របស់​ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥​កន្លង​ទៅ​។ លើ​បណ្តាញ​សង្គម​ដដែល​ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​ «​កិច្ចប្រជុំ​នេះ​ ប្រព្រឹត្ត​ទៅ​ក្រោម​ការ​សង្កេតការណ៍​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដើម្បី​តាមដាន និង​ផ្ទៀងផ្ទាត់​» ​។ គួរ​​បញ្ជាក់​ថា ការ​ជួប​ប្រជុំ​ពិភាក្សា និង​ការ​អនុវត្ត​ការងារ​ត្រូវ​តែ​គោរព​តាម​គោលការណ៍ និង​និយាម​នីតិវិធី​ប្រតិបត្តិ (SOP) ដែល​ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​។ ជាមួយ​គ្នា​នេះ ការងារ​ដោះ​មីន​មនុស្សធម៌​នេះ​ត្រូវ​គោរព​តាម​គោលការណ៍​ការពារ​អធិប​តេយ្យ និង​បូរណភាព​ទឹកដី​ដោយ​ម៉ឺងម៉ាត់ ព្រមទាំង​ឈរ​លើ​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​៕

ទេសចរជាង៣៦ម៉ឺននាក់ ដើរកម្សាន្តខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៥

មន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថា រយៈពេល៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបទទួលបាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាង៣៦ម៉ឺននាក់ ដោយតួលេខនេះបានកើនឡើង ៥.៧៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៣៦៨,២៤៦នាក់ បានដើរកម្សាន្តនៅខេត្តសៀមរាប នាឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នេះបានកើនឡើង ៥.៧៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ គឺចំនួន ៣៤៨,២២៩នាក់។ ដោយក្នុងនោះ ទេសចរបរទេសមានចំនួន ៩,៦៤៦ នាក់ ថយចុះ ២៧.០៨% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ចំនួន ១៣,២២៩ នាក់ ។ ចំណែកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប មានចំនួន ៣៥៨,៦០០ នាក់ កើន ៧.០៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ៣៣៥,០០០ នាក់ ។ បើទោះបីឆ្នាំ២០២៥នេះ ខេត្តសៀមរាប មិនបានប្រារព្ធពិធីប្រណាំងទូកង ដូចបណ្តាឆ្នាំមុនៗ ប៉ុន្តែដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិនេះ រដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំពិធីបែបសាសនា Read more