អគារមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា–ជប៉ុន មង្គលបូរី និងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ថ្មី នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗ
បន្ទាប់ពីការខិតខំតស៊ូ និងរៀបចំអនុវត្តគម្រោងអស់រយៈពេលជាង ៤ ឆ្នាំ ក្តីស្រមៃបានក្លាយជាការពិត ដោយអគារមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា–ជប៉ុន មង្គលបូរី នឹងលេចចេញជារូបរាងនាពេលអនាគតដ៏ខ្លីខាងមុខ នៅតំបន់ពាយ័ព្យនៃប្រទេស ក្នុងខេត្តបន្ទាយមានជ័យ។ គម្រោងសាងសង់អគារមន្ទីរពេទ្យនេះ ត្រូវបានអនុវត្តក្រោមការគាំទ្រថវិកាពី ធនាគារអភវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់។ អត្ថបទពេញ










