អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំការចាប់ឆ្នោត ជ្រើសរើសតូបលក់ដូរ សម្រាប់អាជីវករភៀសសឹក នៅភូមិរង់ចាំ ជំហានដំបូងប្រមាណ៣០០តូប

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត រួមនឹងក្រុមការងារខេត្ត ស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោត ជ្រើសរើសតូបលក់ដូរ សម្រាប់បងប្អូនអាជីវករដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាន អត្ថបទពេញ

លោក ទូច សុឃៈ បញ្ជាក់ថា៖ យុវតីសិង្ហបុរី មក កម្ពុជាដោយសារបញ្ហាគ្រួសារ មិនមែនជាករណីជួញដូរមនុស្ស

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា សមត្ថកិច្ចកម្ពុជាបានរកឃើញយុវតីជនជាតិសិង្ហបុរី ដែលក្រុមគ្រួសារបានដាក់ពាក្យសុំអន្តរាគមន៍ឱ្យជួយស្វែងរក បន្ទាប់ពីនាងបានបាត់ការទំនាក់ទំនងជាមួយគ្រួសារ។ លោក ទូច សុឃៈ បញ្ជាក់ថា ក្រោយទទួលបានបណ្ដឹងពីឪពុកម្តាយរបស់នាង ក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការបើកប្រតិបត្តិការស្វែងរកភ្លាមៗ។ អត្ថបទពេញ

លោក ថម អេនឌ្រូ «ខ្ញុំរំជួលចិត្ត ពេលពួកគាត់យំ ពេលនិយាយមកកាន់ខ្ញុំ ពួកគាត់មិនអាចទៅផ្ទះវិញ ដោយសារថៃគ្រប់គ្រង ពួកគាត់សមនឹងត្រឡប់ទៅផ្ទះវិញ»

 លោក ថម អេនឌ្រូ អ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ UN បានលើកឡើងថា លោករំជួលចិត្តជាខ្លាំង នៅពេលលឺពលរដ្ឋភៀសសឹកកម្ពុជា ប្រាប់លោកថា ផ្ទះរបស់ពួកគាត់ត្រូវថៃគ្រប់គ្រង ហើយមិនអាចវិលទៅរស់នៅផ្ទះវិញបាន។ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកបានឲ្យដឹងដែរថា អត្ថបទពេញ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីគ្រប់គ្រងគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ពង្រឹងតួនាទីជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏មានសក្តានុពល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណមតិ និងធានាការផ្តល់ព័ត៌មានពិតប្រាកដដល់សាធារណជន។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការគ្រប់គ្រងគេហទំព័រព័ត៌មានមន្ទីរព័ត៌មានរាជធានី-ខេត្ត» នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញដំណោះស្រាយ ៨ចំណុច ពន្លឿនបញ្ហាជាប់គាំងនៃការចេញបណ្ណសម្គាល់កម្មសិទ្ធិដីធ្លី

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសដាក់ចេញនូវដំណោះស្រាយចំនួន ៨ចំណុច ដើម្បីពន្លឿនបញ្ហាជាប់គាំងនៃការចេញបណ្ណកម្មសិទ្ធិអចលនទ្រព្យ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ការប្រកាសដាក់ចេញដំណោះស្រាយនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់​ម្ចាស់​​​អចល​នវត្ថុចំនួន ២៣ ០៧៦បណ្ណ ជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល។ បញ្ហាទាំង៨ចំណុចនេះ អត្ថបទពេញ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពាវនាវអង្គការ សមាគម ដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់អភិវឌ្ឍន៍ជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ។ ក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវអង្គការ អត្ថបទពេញ

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា អត្រាពន្ធថ្មីចំនួន ១០% ដែលសហរដ្ឋអាមេរិកដាក់លើកម្ពុជា មិនមែនយកទៅបូកបន្ថែមលើអត្រា ១៩% នោះទេ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា អត្រាពន្ធថ្មីចំនួន ១០% ដែលសហរដ្ឋអាមេរិកដាក់លើកម្ពុជា មិនមែនយកទៅបូកបន្ថែមលើអត្រា ១៩% នោះទេ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «អត្រាពន្ធគយថ្មីក្នុងការនាំចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាពនៃមាត្រា ៣០១ អត្ថបទពេញ

លោក ហ្សេលេនស្គី អះអាងថា រុស្ស៊ីគ្រោងនាំទាហានកូរ៉េខាងជើង ៣០,០០០នាក់បន្ថែម មកចូលរួមក្នុងសង្គ្រាម

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា រុស្ស៊ីគ្រោងនាំទាហានកូរ៉េខាងជើងប្រមាណ ៣០,០០០នាក់បន្ថែម មកចូលរួមក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយជាង ៤ឆ្នាំ។ ការលើកឡើងនេះ ត្រូវបានសារព័ត៌មាន Reuters ចេញផ្សាយ។ នៅក្នុងសុន្ទរកថាមួយ លោក អត្ថបទពេញ

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស សមត្ថកិច្ច បានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសអនឡាញសរុបចំនួន ២៦៨ សំណុំរឿង ទៅកាន់តុលាការ ក្នុងរយៈពេលគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមរបាយការណ៍ស្តីពី«លទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស រយៈពេល១ឆ្នាំ» ដែលរាយការណ៍ដោយ ឯកឧត្តមសន្តិបណ្ឌិត អត្ថបទពេញ

២៤ កក្កដា ២០២៦៖ ខួប ១ ឆ្នាំ នៃការចងចាំអំពីការចាប់ផ្តើមជម្លោះប្រដាប់អាវុធ និងការប្តេជ្ញាចិត្តរក្សាសន្តិភាព

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួបគម្រប់ ១ ឆ្នាំ នៃការចាប់ផ្តើមជម្លោះប្រដាប់អាវុធ ដែលបានបន្សល់ទុកនូវស្លាកស្នាមនៃការឈឺចាប់ ការបាត់បង់ និងការសោកស្តាយយ៉ាងជ្រាលជ្រៅសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិត ការរងរបួស ការខូចខាតទ្រព្យសម្បត្តិ និងការបែកបាក់គ្រួសារជាច្រើន។ ជម្លោះបានចាប់ផ្តើមបន្ទាប់ពីមានសកម្មភាពប្រដាប់អាវុធពីសំណាក់យោធាថៃ និងការបង្កភាពតានតឹងជាបន្តបន្ទាប់នៅតាមតំបន់ព្រំដែន។ សកម្មភាពទាំងនោះ អត្ថបទពេញ